ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាល​ក្រុង​បា​នលុង៖​ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវតាម​ចាប់ខ្លួន​ជនដៃដល់០៦នាក់​ពាក់ព័ន្ធ​នឹងអំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​

ចែករំលែក៖

ខេត្ត​រតនគិរី៖​ បេី​តាមការបញ្ជាក់ពី​លោក ហួត បូរី អធិការនគរបាល​ក្រុង​បា​នលុង​ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បាន​ឱ្យ​ដឹង​នៅព្រឹក​ថ្ងៃសុក្រ​ទី​២ ខែកញ្ញា ឆ្នាំ២០២២នេះថា៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវតាម​ចាប់ខ្លួន​ជនដៃដល់០៦នាក់​ពាក់ព័ន្ធ​នឹងអំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ យកមក​ផ្ដន្ទាទោសតាមច្បាប់​ បន្ទាប់ពី​ពួកគេបាន​ធ្វើ​សកម្មភាព​ប្រេី​ដាវ​សាមូរ៉ៃ​ព្រួត​គ្នា​កាប់ទៅលេីយុវជន​ពីរ​នាក់ទាំងកំរោល បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់។​

​អធិការនគរបាល​ក្រុង​បា​នលុង បានឱ្យដឹងទៀតថា ករណីហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោសខាងលើនេះបានកើតឡើងកាលពី​យប់ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២នៅត្រង់ចំណុច​ទល់មុខមន្ទី​រព័ត៌មាន​ខេត្ត​រតនគិរី ស្ថិតនៅ​ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​ ប៉ុន្ដែករណី​ខាងលើនេះ សមត្ថកិច្ច​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ខណៈដែលក្រុមជនសង្ស័យ​មាន​បក្ខពួក​ចំនូ​ន​៦​នាក់ប្រដាប់​ដោយ​ដាវ​សាមូរ៉ៃ ជិះ​ម៉ូតូ​៣​គ្រឿងម៉ាក​ហុងដាឌ្រីម សេ១២៥ ចំនួន​២​គ្រឿង និង​អុិច​សិន​ធ័​រ មួយគ្រឿង ហើយក្រោយពី​ធ្វើ​សកម្មភាព​រួចពួកគេ​បាន​ជិះ​ម៉ូតូរត់គេចខ្លួន​បាត់តែម្ដង​។

​ជនរងគ្រោះទាំង២នាក់នេះទី១-​ឈ្មោះ ម៉ៅ សារិន អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង មុខរបរកសិករ រងរបួស​ធ្ងន់ (ដាច់​ត្រចៀក​ខាងឆ្វេង​) ជា​អ្នកបើកបរ​ម៉ូតូ និងទី​២-​ឈ្មោះ ជា សម័យ អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​សមុទ្រ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី មុខរបរ សិស្ស រងរបួស​ធ្ងន់ (​ដាច់​សាច់កញ្ចឹងក ផ្នែក​ខាងក្រោយ​) ។ 

បច្ចុប្បន្នជនរងគ្រោះ​ទាំងពីរ​នាក់កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕

ដោយ៖សហការី


ចែករំលែក៖