ខេត្តកណ្ដាល៖ ចៅក្រមអមសាលាដំបូងខេត្តកណ្តាលលោក ជា សុខហៀង បានសម្រេចដោះលែងជនជាតិខ្មែរអ៊ិស្លាមម្នាក់និងម៉ាឡេស៊ីម្នាក់ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដែលគេដឹងថាជនសង្ស័យទាំង២នាក់ខាងលើពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋម្នាក់កាលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ចំណុចភូមិ ព្រែកតាទន់ ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ ការដែលចៅក្រមសម្រេចដោះលែងជនឆបោកនោះធ្វើឡើងក្រោយពីតំណាងអេយ្យការលោកស្រី ធាម ច័ន្ទពីលីការ បានសម្រេចចោទជនជាតិខ្មែរអ៊ិស្លាមម្នាក់និងម៉ាឡេស៊ីម្នាក់ពីបទឆបោក នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ។
ប្រភពដែលគួរឱ្យទុកចិត្តបានបង្ហើបឱ្យដឹងថា ជនត្រូវទាំង២នាក់ខាងលើបានរួចផុតពីការឃុំខ្លួនបានសម្រេចដូចអ្វីដែលអ្នករត់ការអួតអាងប្រាប់គ្រួសារសាច់ញាតិជនសង្ស័យមិនខុសឡើយ។
ពាក់និងការដោះលែងជនឆបោកខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីតំណាងអេយ្យការនិងចៅក្រមបានទេដោយគ្មានលេខទូរស័ព្ទ។តែមហាជនបាននិយាយថាបើគ្មាន…..តុលាការមិនមានឆន្ទានុសិទ្ធិដោះលែងជនឆបោកនោះជាដាច់ខាត។
ជនឆបោកដែលត្រូវចៅក្រមសម្រេចដោះលែងខាងលើទី១-ឈ្មោះ សា ហ្វារិស ភេទ ប្រុស អាយុ ២៤ ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរអ៊ិស្លាម មុខរបរ បុគ្គលិកផ្នែកបកប្រែភាសា មានទីលំនៅភូមិ អង្គរបានទី៣ ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ،២-ឈ្មោះ NA BOON GUAN ភេទ ប្រុស អាយុ ៤១ សញ្ជាតិ ម៉ាឡេស៊ី មុខរបរ មិនពិតប្រាកដ មានទីលំនៅ (មិនស្គាល់) កាន់លិខិតឆ្លងដែន លេខ A54654517 ត្រូវបានតំណាងអេយ្យការលោកស្រី ធាម ច័ន្ទពីលីការ បានសម្រេចចោទពីបទឆបោក រួចប្រគល់ជនត្រូវចោទទាំងនាក់ទៅចៅក្រម ស៊ើបសួរ ហុង ម៉ារីនិច បន្តនិតិវិធីនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ទៀត។មហាជនចាំមើលជនឆបោកទាំង២នាក់ខាងលើអាចរួចផុតពីការឃុំខ្លួនដែរឬទេ?ព្រោះមានអ្នករត់ការដោយអះអាងថាដល់តំណាក់កាលចៅក្រមស៊ើបជនឆបោកទាំង២នាក់ខាងលើនិងបានរួចផុតពីសំណាញ់ច្បាប់។
គួរបញ្ជាក់ផងដែរថាកាលថ្ងៃទី ២៩.០៨.២០២២ ម៉ោង ១៤:០០នាទី មានមនុស្សស្រីមិនស្គាល់ឈ្មោះ បានទូរស័ព្ទមកសួរជនរងគ្រោះថា ត្រូវការខ្ចីប្រាក់ទេ ? បើត្រូវការខ្ចីប្រាក់ឲ្យបុគ្គលិកចុះទៅធ្វើឯកសារដល់ផ្ទះ ហើយដោយអះអាងថាខ្លួនខលមកពីក្រុមហ៊ុន ដាយមិន ៥៥ បន្ទាប់មកក៏សួរអាស័យដ្ឋានរបស់ជនរងគ្រោះ ។
ដល់ថ្ងៃទី ៣០.០៨.២០២២ ម៉ោង ១០:០០នាទី ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមកដល់ផ្ទះជនរងគ្រោះ និងបានចរចារឿងខ្ចីប្រាក់ជាមួយជនរងគ្រោះ ជនសង្ស័យទាំងពីរនាក់បានប្រាប់ជនរងគ្រោះថា ក្រុមហ៊ុនបានអនុញ្ញាតឲ្យជនរងគ្រោះខ្ចីប្រាក់ ចំនួន ២០,០០០$ តែថ្ងៃនេះក្រុមហ៊ុន ឲ្យខ្ចីតែ ៣,០០០$សិន និងនិយាយបន្ថែមថា បើសិនជាក្នុងរយៈពេល ៥ថ្ងៃ ជនរងគ្រោះវេរលុយសងក្រុមហ៊ុនអស់ ក្រុមហ៊ុននឹងទម្លាក់លុយឲ្យខ្ចី ចំនួន ២០,០០០$ឲ្យ ហើយ ១០,០០០$ យកការប្រាក់តែ ៥០$ ក្នុងមួយខែ បន្ទាប់មកក៏ធ្វើកិច្ចសន្យាខ្ចី ហើយជនរងគ្រោះបានផ្ដិតមេដៃតែពេលធ្វើកិច្ចសន្យារួច ជនសង្ស័យបានឲ្យប្រាក់ទៅជនរងគ្រោះខ្ចីតែចំនួន ១,៥៥០$ ទេ ហើយបង្គាប់ឲ្យជនរងគ្រោះបង់ប្រាក់ឲ្យក្រុមហ៊ុនរយ:ពេល៥ថ្ងៃ អោយគ្រប់ចំនួន ៣,០០០$ ។ក្នុងហេតុការណ៍ឃាត់ជនសង្ស័យខាងលើកម្លាំងគរបាលស្រុកខ្សាច់កណ្តាលបានដកហូតវត្ថុតាងរួមមាន ៖ ប្រាក់ដុល្លា ចំនួន ៩៥០$،ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI VIVA ស៊េរី ២០២១ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-6131 ،ទូរស័ព្ទ ០៤គ្រឿង ،ម៉ាក OPPO Reno 7 Z ពណ៌ ទឹកប្រាក់ ចំនួន ០១ ،ម៉ាក OPPO A3s ពណ៌ ខៀវ ចំនួន០១ ម៉ាក iphone 12 ពណ៌ ខ្មៅ ចំនួន ០១ ،ម៉ាក Nokia ពណ៌ ខៀវ ចំនួន ០១ ،អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១ ،កាតធនាគារ ចំនួន ០៣ សន្លឹក ،ធនាគារ RHB Bank ចំនួន ០១ ،ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ចំនួន០១ ،ធនាគារ វីង ចំនួន ០១ និងកាតាបស្ពាយក្រោយ ចំនួន ០២។
ចំណែកជនរងគ្រោះម្នាក់មានឈ្មោះ កុយ ប៉ោសុង ហៅ ឡូត ភេទ ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ៕
ដោយ៖ស្អាងជ័យ