ខេត្តកំពង់ឆ្នាំង ៖ មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា, យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងតែងតែមានការប្រុងប្រយ័ត្ន និងតាមដាន រាល់សភាព ការណ៍អាកាសធាតុ ដែលអាចកើតមាន៖ ភាពរាំងស្ងួត ឬទឹកជំនន់ក្នុងដែនដីនៃខេត្តកំពង់ឆ្នាំង ។ កាលពីយប់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើធ្វើអោយអាងទឹកអន្លង់ជ្រៃ មានសន្ទុះ កើនឡើងដល់កំរិត ទ្វារទឹកអូតូម៉ាទិចបានរបើកឡើងដើម្បីដោះទឹកចេញពីអាង ។
តាមសា្ថនភាពខាងលើនេះ … ដងស្ទឹងក្រាំងពន្លៃ… នឹងអាចមានទឹកជំនន់ ក្នុងរយៈពេលពីរថ្ងៃខាងមុខ បើភ្លៀងនៅតែបន្តធ្លាក់លើផ្ទៃរងទឹកភ្លៀងនៃផ្ទៃអាងស្ទឹងក្រាំពន្លៃ ។ អាស្រ័យដូចបានជម្រាប ជូនខាងលើ សូមអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ សូមបង្កើន ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថា ហេតុ ៕
ដោយ ៖ សិលា