ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ទើបបានទទួលរូបថតមួយសន្លឹកទៀតតាមរយៈmessenger របស់យុវជន តេជោ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា, ទើបបានទទួលរូបថតមួយសន្លឹកទៀតតាមរយៈmessenger របស់យុវជន តេជោ។

រូបថតនេះក៍ខ្ញុំមិនដែលបានឃើញនិងមិនដឹងថាថតនៅទីណាឆ្នាំណា?តែខ្ញុំអាចស្មានបានថាគឺថតមុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។

សម្តេចតេជោ បន្តថា, ការសំអាងរបស់ខ្ញុំគឺនៅត្រង់សក់ក្បាលធម្មជាតិរបស់ខ្ញុំដែលពេលនោះខ្ញុំដែលចេះប្រើថ្នាំបាញ់សក់ឱ្យរឹងនោះឡើយ។

ការបង្ហោះរូបថតចាស់ៗមួយរយៈចុងក្រោយនេះមានបងប្អូនមួយចំនួនបានចូលមកខមិនថាលោកតា លោកពុក លោកអុំ លោកពូ លោកបង(សង្ហា)។

តើខ្ញុំពិតជាសង្ហាមែនឬអីព្រោះខ្ញំជាអតីតក្មេងវត្តដែលចេញពីត្រកូលកសិករនៅជនបទនិងជាជនពិការភ្នែកម្នាក់។

ប្រសិនបើខ្ញុំពិតជាសង្ហាមែនភរិយាខ្ញុំទទួលយកខ្ញុំធ្វើជាប្តីពិតជាមិនខុសទេ។

(សូមទោសនិយាយលេងទេ)៕

ដោយ ៖ សិលា


ចែករំលែក៖