ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាក់ថា សេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំ ចំពោះការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ។ ប្រធានាធិបតីពូទីនបានលើកឡើងខាងលើនៅក្នុងវេទិកាសេដ្ឋកិច្ច លោកខាងកើតឆ្នាំ២០២២។
មានប្រសាសន៍នៅក្នុងពិធីបើកកម្មវិធីវេទិកាលោកខាងកើត ឆ្នាំ២០២២ ប្រធានាធិបតីពូទីនបានអបអរសាទរដល់អ្នកដែលបានចូលរួមនៅក្នុងវេទិកានេះ។ លោកបញ្ជាក់ថា ជំនួបពិភាក្សានៅ Vladivostok គឺជាឱកាសល្អដើម្បីវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចជាចក្ខុវិស័យនិងហានិភ័យនាពេលអនាគត។
ពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីមិនបានបាត់បង់ឬខាតបង់អ្វីនោះឡើយចំពោះការប្រឈមមុខជាមួយអាមេរិក ក្នុងសង្គ្រាមអ៊ុយក្រែន ។ ផ្ទុយទៅវិញបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ទម្រង់អធិបតេយ្យភាពថ្មី អាចជួយដល់ឥទ្ធិពលរបស់រុស្ស៊ីនៅលើពិភពលោកកើនឡើងខ្ពស់។
តាមសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីប្រធានាធិបតីពូទីនដែលបានលើកឡើងថា យុទ្ធនាការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនគឺជាប្រវត្តិសាស្ត្រ ។ លោកបញ្ជាក់ថា«យើងមិនបាត់បង់អ្វីនោះឡើយ អ្វីនៅទីនោះគីមិនចាំបាច់ ផលអាក្រក់ដែលរារាំងយើងឆ្ពោះទៅមុខត្រូវបានលុបចោល។ អ្វីដែលទទួលបាននៅពេលនេះ គឺការពង្រឹងដែនអធិបតេយ្យ ទាំងនោះជាអ្វីកំពុងតែកើតឡើង។
លោកពូទីនបានបញ្ជាក់ថា លោកខាងលិចបានចុះខ្យោយយ៉ាងខ្លាំង ហើយការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានបំផ្លាញសេដ្ឋកិច្ចពិភពលោក ប៉ុន្តែអាស៊ី កំពុងតែងើបឡើងយ៉ាងខ្លាំង អាចកំណត់ពីអនាគតរបស់ខ្លួន៕ ដោយ៖ ធីរីណា
រូបថត ៖ VOV.VN
រូបថត ៖ TINTUC