ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមចូលលួចយកម៉ូតូចំនួន៦គ្រឿងនៅកន្លែងបញ្ញេីគេចខ្លួនបាត់ដោយសុវត្តិភាព

ចែករំលែក៖

០ភ្នំពេញ​៖​ ម៉ូតូហុងដាឌ្រីមចំនួន៦គ្រឿងដែលផ្ញេីនៅកន្លែងទទួលបញ្ញេីមួយកន្លែងត្រូវបានជនសង្ស័យមួយក្រុមលួចយកទៅបាត់អស់គេចខ្លួនបាត់ដោយសុវត្តិភាពបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ រាធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានកន្លែងកេីតហេតុបានឱ្យដឹងថា​ ទីតាំងខាងលេីជាកន្លែងទទួលបញ្ញេីម៉ូតូ២៤ម៉ោងនឹងមានសន្តិសុខយាមត្រឹមត្រូវ​លុះមកដល់ព្រឹកកេីតហេតុស្រាប់តែម្ចាស់មកយកម៉ូតូក៏ស្រាប់តែបាត់ម៉ូតូទេីបបង្កការភ្ញាក់ផ្អេីលពិនិត្យមេីលដឹងថាបាត់ចំនួន៦គ្រឿងសុទ្ធតែម៉ាកហុងដាឌ្រីម។ 

ជុំវិញករណីខាងលេីគ្មាននរណាម្នាក់បញ្ជាក់ថាស្លាកលេខម៉ូតូប៉ុន្មានខ្លះនោះទេដោយម្ចាស់ទីតាំងចាក់សោរខាងក្រៅមិនអនុញ្ញាតឱ្យអ្នកផ្សេងចេញចូលនោះទេ ទុកវេលាវាយតម្លៃនិងចចារជាមួយម្ចាស់ម៉ូតូនៅខាងក្នុង ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖