រុស្ស៊ីបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសអភិបាលខេត្ត-ក្រុង និងក្រុមប្រឹក្សាឃុំសង្កាត់ចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី១១ខែកញ្ញា ដោយមានពលរដ្ឋ៤៤លាននាក់ចូលរួមបោះឆ្នោត។
ពលរដ្ឋជាង៤៤លាននាក់នឹងបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋចំនួន១៤ ក្រុមប្រឹក្សាបង្កើតច្បាប់ចំនួន៦ និងក្រុមប្រឹក្សាឃុំសង្កាត់នៅតំបន់ចំនួន១២ រួមទាំងទីក្រុងមូស្គូផងដែរ។
តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិរុស្ស៊ីបានឱ្យដឹងថា ថ្ងៃបោះឆ្នោតផ្លូវការគឺនៅថ្ងៃទី១១ខែកញ្ញា ប៉ុន្តែពលរដ្ឋអាចទៅបោះឆ្នោតបានចាប់ពីថ្ងៃទី៩ខែកញ្ញា ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋ។ ក្រៅពីការបោះឆ្នោតផ្ទាល់ ពលរដ្ឋក៏អាចបោះឆ្នោតតាមអនឡាញផងដែរ។
សមាជិកបង្កើតច្បាប់សហភាព ជាស្ថាប័នរដ្ឋបាលស្វ័យភាពនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី នៅក្នុងនោះមានសាធារណរដ្ឋ តំបន់និងទីក្រុងនៅតំបន់គ្រប់គ្រងដោយស្វ័យភាព ។ អ្នកដែលជាប់ឆ្នោត នឹងក្លាយជាតំណាងនៅក្នុងសភារុស្ស៊ី ប៉ុន្តែទទួលបានសិទ្ធិស្វ័យភាពខុសគ្នា។
នៅក្នុងរដ្ឋធម្មនុញ្ញរុស្ស៊ី ប្រទេសនេះមានសរុបអភិបាលរដ្ឋ៨៥រូប ក្នុងនោះមានសាធារណរដ្ឋគ្រីមៀ និងទីក្រុង Sevastopol ជាតំបន់ដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់ថាជាទឹកដីរបស់រុស្ស៊ីនោះឡើយ។
នៅទីក្រុងមូស្គូ មានបេក្ខភាព ៦ពាន់នាក់ចូលរួមប្រកួតប្រជែង ១៥០០កៅអីក្រុមប្រឹក្សានៅ១២៥ស្រុក ខណ្ឌ៕ ដោយ៖ ធីរីណា
រូបថត៖ ZebraTV
រូបថត៖ TTXVN