គម្រោងផ្លាស់ប្តូរក្រដាស់ប្រាក់ និងកាក់ប្រាក់មានរូបព្រះមហាក្សត្រិយានី Elizabeth II មានប្រមាណ៤,៧លានសន្លឹក មានតម្លៃរាប់សិបពាន់លានផោន ត្រូវបានប្តូរដោយរូបថ្មីរបស់ព្រះមហាក្សត្រ Charles III ។ ការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងក្រោយព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានីបញ្ចប់ ។
ក្រដាស់ប្រាក់ ៤,៧ លានសន្លឹក ដែលកំពុងធ្វើចរាចរណ៍នៅក្នុងប្រទេសអង់គ្លេស មានព្រះរូបមហាក្សត្រិយានីមានតម្លៃ៨២ពាន់លានផោន ។ តាមការលើកឡើងរបស់ធនាគារជាតិអង់គ្លេស ក្រៅពីក្រដាស់ប្រាក់ នៅមានកាក់ប្រាក់ មានតម្លៃ ២៩ លានផោនកំពុងតែធ្វើចរាចរណ៍ផងដែរ។ នៅពេលនេះក្រដាស់ប្រាក់ដែលមានព្រះរូបព្រះមហាក្សត្រិយានីនៅប្រើប្រាស់បានធម្មតា ។
ក្រោយមហាក្សត្រិយានីយាងចូលព្រះពិរាល័យ ក្រដាស់ប្រាក់ដែលមានរូបព្រះមហាក្សត្រីនឹងត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗជំនួសវិញដោយព្រះមហាក្សត្រថ្មី Charles III ។ ធនាគារជាតិនឹងចេញសេចក្តីប្រកាសពីពេលវេលាផ្លាស់ប្តូរក្រដាស់ប្រាក់ខាងលើ ក្រោយពិធីបុណ្យសពបញ្ចប់។
ជាមួយគ្នានេះប្រទេសកាណាដា អូស្ត្រាលី មិនទាន់ផ្លស់ប្តូរភ្លាមៗនោះឡើយ ប៉ុន្តែនឹងផ្លាស់ប្តូរសន្សឹមៗ ៕ ដោយ៖ ធីរីណា
រូបថត ៖ Alamy