ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានអ៊ុយក្រែនចាប់ខ្លួនគ្រូបង្រៀនរុស្ស៊ីនៅតំបន់ Kharkov

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងកៀវបានបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែន បានចាប់ខ្លួនគ្រូបង្រៀនរុស្ស៊ីជាច្រើននាក់នៅតំបន់ Kharkov ក្រោយពេលទាហានអ៊ុយក្រែន
ដណ្តើមបានសិទ្ធិគ្រប់គ្រងតំបន់នោះ ។ បណ្តាគ្រូបង្រៀនរុស្ស៊ីដែលចូលទឹកដីអ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ីនោះគឺជាការបំពានបទល្មើសសង្គ្រាម។
ឧបនាយករដ្ឋន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បានបញ្ជាក់ថា គ្រូបង្រៀនដែលបានបង្រៀនសិស្សតាមកម្មវិធីអប់រំរបស់រុស្ស៊ីនោះ ពេលនេះត្រូវទាហានចាប់ខ្លួនដោយចោទប្រកាន់ពីបទ ព្រហ្មទណ្ឌ។ លោកស្រីបន្តទៀតថា គ្រូបង្រៀនទាំងនោះនឹងត្រូវចោទប្រកាន់ពីបទបំពានបទល្មើសសង្គ្រាម ។
នៅពេលនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា កងកម្លាំងរបស់លោករំដោះបានទឹកដីប្រហែល៦,០០០គីឡូម៉ែត្រក្រឡា ហើយពីរុស្ស៉ី នៅក្នុងប្រតិបត្តិការវាយបកក្នុងខែកញ្ញានេះ ហើយដែលនេះគឺជាបរាជ័យដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ទីក្រុងមូស្គូ ក្នុងសង្រ្គាមអូសបន្លាយពេលជិត ៧ខែមកនេះ។
ថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃមួយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់ យើងរំដោះបានទឹកដីអ៊ុយក្រែនប្រហែល៦,០០០គីឡូម៉ែត្រក្រឡាហើយនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ហើយយើងកំពុងបន្តឆ្ពោះទៅមុខ»។
កងកម្លាំងអ៊ុយក្រែន បានបន្តវាយរំដោះទឹកដីរបស់ខ្លួនកាន់តែច្រើនកាលពីថ្ងៃចន្ទ និងបានចាប់ខ្លួនកងទ័ពរុស្ស៉ីជាច្រើននាក់ផងដែរ ព្រមទាំងរឹបអូសបានអាវុធមួយចំនួនធំ។ ក៏ប៉ុន្តែលោកហ្សេលេនស្គីនៅតែបន្តអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចផ្ដល់អាវុធបន្ថែមឱ្យអ៊ុយក្រែនដើម្បីអាចបន្តភាពរីកចម្រើននិងពង្រឹងមូលដ្ឋានដែលរំដោះបានពីរុស្ស៉ី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Vietnamnet.vn


ចែករំលែក៖