ខេត្តកំពត៖ ជនសង្ស័យចំនួន ៣នាក់ ដែលជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មនៅតាមដងផ្លូវនៅក្រុងកំពត ត្រូវកម្លាំងនគរបាលស្រុកទឹកឈូ និងកម្លាំងនគរបាលក្រុងបូកគោ បានចុះបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៤ ខែកញ្ញា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញាម្សិលមិញនេះ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ សហការជាមួយកម្លាំងនៃអធិការដ្ឋានក្រុងបូកគោ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ពាក់ព័ន្ធបទល្មើសឆក់ខ្សែក កើតឡើងនៅចំណុចភូមិកំពង់គ្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ។
មន្រ្តីនគរបាលស្រុកទឹកឈូ បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ សុប យូសុះ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ។ ២-ឈ្មោះ សាក់ ឌុលសារីម ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ។ ៣-ឈ្មោះ សាយ ថង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោះទន្សែ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។
វត្ថុតាងដកហូតរួមមាន៖ ម៉ាកសងឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2FB.2987 ,ម៉ាកសង់ ពណ៌ស ស្លាកលេខព្រះសីហនុ 1l-1385 ជិះគ្នា ២នាក់យកមកសាកសួរ រហូតកម្លាំងនគរបាល បានចុះស្រាវជ្រាវនិងពួនស្ទាក់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត សរុប៣នាក់ នៅវេលាម៉ោង ០៩យប់ថ្ងៃខែឆ្នាំដដែល។
បច្ចុប្បន្នជនសង្ស័យនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំដើម្បីបន្តនីតិវិធី ៕
ដោយ៖សហការី