ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តកំពង់ចាមចាប់ខ្លួនជនជាប់ចោទម្នាក់តាមដីកាពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ

ចែករំលែក៖

 

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង ០៨៖០០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៦១ ត.ព្រ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ ប្រព្រឹត្ដនៅភូមិថ្គូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ចេញដោយលោក សាអឿន កោសល្យមុន្នី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ។

ជនជាប់ចោទឈ្មោះ ឈន ឈាង ហៅ ម៉ឹក  ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

បច្ចុប្បន្ន បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖