ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៤នាក់(ស្រី២នាក់) របួសធ្ងន់ ៥នាក់ (ស្រី២នាក់) របួសស្រាល ៥នាក់(ស្រី១នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៤នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៨លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឱ្យគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ និងជីវិតលោកអ្នកព្រមទាំងក្រុមគ្រួសារ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ