ព័ត៌មានទាន់ហេតុការណ៍៖

អំណោយរបស់លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ បន្តជូនដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកសាមគ្គីមានជ័យ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោកវរសេនីយ៍ឯក ប៉ាត ឈាន មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារមនុស្សធម៌របស់អង្គភាព សហការជាមួយអាជ្ញាធរស្រុក កងកម្លាំងទាំង៣ប្រភេទ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២​ បាននាំយកអង្ករចំនួន ២៥០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ អាវរងា៥ មុង៥ ជែលលាងដៃ ១៥ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី​ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យបងប្អូនមានលទ្ធភាពរៀបចំជាចង្កាន់ និងបច្ច័យសម្រាប់ធ្វើបុណ្យ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។ ក្នុងពិធីនេះរដ្ឋបាលស្រុកសាមគ្គីមានជ័យ ក៏បានចូលរួមឧបត្ថម្ភថវិកាបន្ថែមចំនួន ២៥ម៉ឺនរៀលផងដែរ ។

ស្ថិតក្នុងឱកាសនេះ លោកមេបញ្ជាការរង តំណាងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ;លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម ;លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ;លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ទីណាមានបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក សម្តេចតេជោ និង ឯកឧត្តម តែងតែចាត់ចែងក្រុមការងារចុះទៅជួយឧបត្ថម្ភផ្ទាល់ដល់ទីកន្លែង ជានិច្ច ។

ជាចុងក្រោយ បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំង៥គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការសមាគម ,លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត និងលោកស្រី​ ,លោកអភិបាលខេត្ត ព្រមទាំងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ,លោកអភិបាលស្រុក និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក និងសូមគោរពជូនពរ សម្តេច លោក លោកស្រី​ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖