កម្លាំងទាហានអុីស្រាអែលបានផ្ទុះអាវុធសម្លាប់មនុស្ស៤នាក់ដែលមានសកម្មភាពគប់វត្ថុសង្ស័យឆ្លងរបងព្រំដែនជាប់ស៊ីរីចូលទឹកដីអុីស្រាអែល ដែលវត្ថុទាំងនោះសង្ស័យមានផ្ទុកគ្រាប់រំសេវ។
នៅថ្ងៃទី១៩ខែកញ្ញា កម្លាំងទាហានការពារអុីស្រាអែល IDF បានឆ្លងព្រំដែនទៅកម្ចាត់ក្រុមគប់វត្ថុសង្ស័យជាគ្រាប់រំសេវ។ ជនសង្ស័យផ្សេងទៀតបានរត់គេចខ្លួនចូលក្នុងទឹកដីស៊ីរីបាត់ទៅ។ អុីស្រាអែលគឺជាប្រទេសដែលតែងតែវាយប្រហារតាមដែនអាកាសនៅក្នុងទឹកដីស៊ីរី សម្លាប់ក្រុមភេរវកម្ម ប៉ុន្តែកម្លាំងទាហានអុីស្រាអែលមិនដែលទទួលស្គាល់ថាបានឆ្លងព្រំដែននោះឡើយ។
កន្លងមក ក្រសួងការពារជាតិស៊ីរី បានប្រកាសថា អុីស្រាអែលបាន
បើកការវាយប្រហារទៅលើទីតាំងអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Damascus និងទីតាំងជាច្រើនផ្សេងទៀតក្នុងរដ្ឋធានីបណ្តាលឱ្យទាហានស៊ីរី៥នាក់ស្លាប់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
នៅថ្ងៃទី១៦ខែកញ្ញា បណ្តាញទូរទស្សន៍ជាតិស៊ីរី បានផ្សាយថា អុីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំងនានារបស់ស៊ីរីនៅក្នុងរដ្ឋធានី Damascus។ ក្នុងពេលនោះប្រព័ន្ធការពារដែនអាកាសស៊ីរី ក៏បានដំណើរការ ហើយបាញ់បាញ់ស្ទាក់មីស៊ីលរបស់អុីស្រាអែលជាច្រើនគ្រាប់ផងដែរ ។
អង្គការសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្តដឹងថា ការវាយប្រហារទៅលើតំបន់ជនបទ ជាយក្រុង Damascus និងតំបន់ Sayyida Zainab ដែលមានវត្តមានខ្មាន់កាំភ្លើងក្រុមហេប៊ូឡាហ៍៕
ដោយ៖ ធីរីណា(រូបថត ៖ Vietnam+)