ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងអនឡាញ! ឆ្លាតនោះឆ្លាតទីបំផុតសមត្ថកិច្ចក្រសោបជាប់១សម្បុករួមទាំងវត្ថុតាង

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ដោយមានសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំមន្ត្រីក្រោមឱវាទឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងអនឡាញ(មាន់ជល់)ឃាត់ខ្លួនបណ្ណោះអាសន្នជនពាក់ព័ន្ធ៨នាក់ រួមទាំងវត្ថុតាង ដើម្បីនាំទៅបន្តនីតិវិធី ។

 ករណីសមត្ថកិច្ចនគរបាលបង្រ្កាបល្បែងអនឡាញនេះ ធ្វើឡើងនារសៀល ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចក្យូសទុកចោលនៅជាយក្រុងមួយកន្លែង ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។

 លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា លទ្ធផលក្នុងការបង្រ្កាបៈ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៨នាក់ ទី-១ ឈ្មោះ ទេព វរៈ ភេទប្រុស អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ទី-២ ឈ្មោះ ជុំ ណារិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកស្ដី សង្កាត់លលក.ស ក្រុង.ខេត្តពោធិ៍សាត់ ទី-៣ ឈ្មោះ ជក់ ទន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ទី-៤ ឈ្មោះ ចាន់ តោ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរលួស ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទី-៥ ឈ្មោះ ស៊ុយ ធួន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ទី-៦ ឈ្មោះ នូ បញ្ញា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី-៧ ឈ្មោះ ម៉ា ដិប ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី-៨ ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្ដីខាវ សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ។

 លោក ស្នងការរងបន្តទៀតថា ក្នុងនោះដកហូតសម្ភារ និងមធ្យោបាយធ្វើដំណើរដែលជាវត្ថុតាងរួមមានៈ ទូរស័ព្ទដៃចំនួន១៤គ្រឿង(មានវេបសាយមាន់ជល់ចំនួន៨គ្រឿង)ម៉ូតូចំនួន៧គ្រឿង រថយន្តចំនួន១គ្រឿង បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធលេងល្បែងអនឡាញ(មាន់ជល់)ភ្នាល់លុយ រួមទាំងសម្ភារៈ និងមធ្យោបាយធ្វើដំណើរដែលជាវត្ថុតាងនាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋានគរបាលក្រុងពោធិ៍សាត់ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖