ពេលថ្មីៗនេះ រុស្ស៊ីនិងកូរ៉េខាងជើង បានខិតខំជំរុញកិច្ចសហប្រតិបត្តិការការទូតឱ្យកាន់តែប្រសើរឡើង ។ កាលពីដើមខែកញ្ញា នេះប្រធានាធិបតីពូទីន បានជូនពរប្រមុខដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ក្នុងឱកាសខួប៧៤ឆ្នាំ ថ្ងៃឯករាជ្យកូរ៉េខាងជើង ។
រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Mikhail Bogdanov និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅក្នុងប្រទេសរុស្ស៊ី លោក Sin Hong Chol បានជួបពិភាក្សាគ្នា បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើង ក្នុងពេលដែលភូមិសាស្ត្រនយោបាយជុំវិញពិភពលោកប្រែប្រួលខ្លាំង ។
ទីក្រុងមូស្គូនិងព្យុងយ៉ាងបានបញ្ជាក់ពីការសន្យា ក្តាប់យកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ។ ក្នុងពេលជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងមូស្គូបានបញ្ជាក់ពីគោលបំណងខាងលើផងដែរនៅក្នុងវេទិកាសេដ្ឋកិច្ចលោកខាងកើត នៅទីក្រុង Vladivostok។
កាលពីខែមេសាឆ្នាំ២០១៩ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុង
អុ៊នបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដោយជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីពូទីន ។ នោះជាជំនួបកំពូលដំបូងរវាងប្រមុខដឹកនាំរុស្ស៊ីនិងកូរ៉េខាងជើងក្នុងរយៈពេល ៨ឆ្នាំកន្លងមក ចាប់តាំងពីអតីតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបំពេញទស្សនកិច្ចរុស្ស៊ីនៅក្នុងឆ្នាំ ២០១១៕ ដោយ៖ ធីរីណា
រូបថត ៖ AP