ព័ត៌មានទាន់ហេតុការណ៍៖

ដឹងច្បាស់ហើយលិខិតបញ្ជាក់របស់មេឃុំកោះចូរ៉ាមដែលបែកធ្លាយពីបណ្តាញសង្គមនោះគឺចេញដោយជំទប់ទី១

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រោយពីមេឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាលជាប់ឆ្នោតហើយលោកក៏បានសុំលាលែងពីមុខតំណែងវិញរួចក៏បែកធ្លាយលិខិតបញ្ជាក់ឱ្យពលរដ្ឋដែលមានខុស៣ចំណុច ជាហេតុធ្វើឱ្យបែកធ្លាយតាមបណ្តាញសង្គមចែកចាយតៗគ្នាបង្កការភ្ញាក់ផ្អើលនិងមានការរិះគន់យ៉ាងចាស់ដៃពីមហាជនថា ធ្វើមេឃុំជាអ្នកបម្រើប្រជាពលរដ្ឋតែបែរជាចេញលិខិតបញ្ជាក់លេខ៧០១/២២លបចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ចុះហត្ថលេខានិងបោះត្រាចេញដោយមេឃុំកោះចូរ៉ាមគឺលោកស្រីស្រ៊ុន សុជាតិ។

បន្ទាប់ពីបែកធ្លាយខ្លឹមសារលិខិតដែលខុសរហូតដល់ទៅ៣ចំណុចរួចមក អ្នកយកព័ត៌មានមជ្ឍមណ្ឌលព័ត៌មាននគរវត្តបានទូរស័ព្ទទៅកាន់មេឃុំកោះចូរ៉ាម លោកស្រី ស្រ៊ុន សុជាតិ កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ហើយលោកស្រីបានបញ្ជាក់ប្រាប់ថា ខ្ញុំជាជំទប់ទី១ ដោយសារតែលោកមេឃុំជាប់ឆ្នោតសុំលាលែងពីមុខតំណែងដោយសារមានជំងឺប្រចាំកាយទើបលោកអភិបាលស្រុកខ្សាច់កណ្តាលប្រគល់ភារកិច្ចជូនលោកស្រីជាអ្នកគ្រប់គ្រងរដ្ឋបាល ហើយលិខិតដែលបែកធ្លាយនោះគឺជំនួយការស្មៀនជាអ្នកធ្វើប្រាកដមែន ដោយសារតែខ្ញុំមិនបានពិនិត្យទើបមានការខុសខ្លឹមសាររហូតដល់៣ចំណុចយ៉ាងដូច្នេះ។លោកស្រីសូមទទួលកំហុសទាំងស្រុងនិងសូមអង្វរដល់សាធារណជនទាំងមេត្តាអនុគ្រោះផង ដោយសារតែខ្ញុំសុីញ៉េមិនបានពិនិត្យមើលខ្លឹមសារទាំងស្រុងគឺបានមើលតែចំណងជើង រីឯស្មៀនបោះត្រាក៏មិនបានពិនិត្យល្អិតល្អន់ គឺគោលបំណងចង់បម្រើពលរដ្ឋឱ្យបានលឿននិងឆាប់រហ័ស៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖