លោក Michael Kretschmer អភិបាលរដ្ឋ Sachsen បានព្រមានថា ប្រភពផ្គត់ផ្គង់ថាមពលហ្គាសពីរុស្ស៊ីពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះអាល្លឺម៉ង់នាពេលបច្ចុប្បន្ននិងអនាគត បើទោះបីប្រទេសនេះខិតខំស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀតក៏ដោយ។
តាមសារព័ត៌មាន RT របស់រុស្ស៊ីបានផ្សាយថា នៅក្នុងបទសម្ភាសន៍មួយ នាថ្ងៃទី២៤ខែកញ្ញា លោក Kretschmer បានបញ្ជាក់ថា «អាល្លឺម៉ង់មិនអាចធ្វើអ្វីបានឡើយបើគ្មានថាមពលហ្គាសពីរុស្ស៊ីនោះ »។ លោកបន្តទៀតថា ការដាក់ទណ្ឌកម្មរបស់អាល្លឺម៉ង់ទៅលើប្រទេសរុស្ស៊ីដោយសារតែសង្គ្រាមវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែនបានបង្កឱ្យមានកង្វះថាមពលយ៉ាងខ្លាំងក្នុងប្រទេសនេះពិសេសគឺរដូវរងាខាងមុខ ។
លោក Kretschmer បានបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុង Berlin នឹងខិតខំដើម្បីធានាថាប្រទេសរបស់លោកនឹងទទួលបានថាមពលហ្គាសពីប្រទេសរុស្ស៊ីក្រោយសង្គ្រាមអ៊ុយក្រែនបាន
បញ្ជប់ ។ លោកបន្តទៀតថា វិស័យថាមពលនៅក្នុងប្រទេសនេះឡើងថ្លៃបានបំផ្លាញដល់វិស័យឧស្សាហកម្មរបស់អាល្លឺម៉ង់ ។
ក្រៅពីប្រទេសអាល្លឺម៉ង់នៅមានប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបកំពុងប្រឈមកង្វះថាមពលយ៉ាងខ្លាំង ក្នុងរដូវរងា ហើយតម្លៃថាមពលកើនឡើងខ្ពស់ទៀតធ្វើឱ្យពលរដ្ឋអឺរ៉ុបត្រូវចំណាយប្រាក់ប្រចាំថ្ងៃជាច្រើន ។ ទាំងនោះហើយបានបង្កឱ្យមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅប្រទេសជាច្រើនកើនឡើង ៕
ដោយ៖ ធីរីណា(TTXVN.VN)