ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីអំពាវនាវដល់យុវជនចូលបម្រើកងទ័ពបន្ថែម១២០ពាន់នាក់ទៀត

ចែករំលែក៖

នេះជាពេលវេលាដែលប្រទេសជាតិកំពុងតែត្រូវការចាំបាច់ដល់យុវជន ពលរដ្ឋដើម្បីបម្រើកងទ័ពក្នុងការធ្វើសង្គ្រាម ការពារផលប្រយោជន៍របស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានចុះហត្ថលេខាលើច្បាប់សម្រាប់យុទ្ធនាការជ្រើសរើសទាហានកាតព្វកិច្ចថ្មីបន្ថែមទៀតប្រមាណ ១២០ពាន់នាក់តាមច្បាប់ដែលបានកំណត់ ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កម្លាំងទាហានជ្រើសរើសថ្មីនោះមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ។
តាមការប្រកាសរបស់ក្រសួងការពារជាតិ ពលរដ្ឋដែលមានអាយុចាប់ពី១៨-២៧ឆ្នាំ ត្រូវបានស្នើឱ្យចូលបំពេញកាតព្វកិច្ចយោធា រយៈពេល១ឆ្នាំតែប៉ុណ្ណោះ។ ការបណ្តុះបណ្តាលហ្វឹកហាត់ទាហានថ្មីក្នុងគោលដៅឱ្យយុវជនចេះយុទ្ធសាស្ត្រ ចេះប្រើប្រាស់អាវុធ ពេលមានសង្គ្រាមធំកើតឡើងអាចការពារប្រទេសជាតិបាន។
កន្លងមក រុស្ស៊ីបានកោះហៅកម្លាំងទាហានបម្រុងប្រមាណ ៣សែននាក់ឱ្យចូលបម្រើកងទ័ព ខណៈដែលរដ្ឋាភិបាលរុស្ស៊ីបានសម្រេចបញ្ជូនទាហានបន្ថែមជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ vtc.vn


ចែករំលែក៖