ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុប លើកទី៤ ស្តីពី កិច្ចសហប្រតិបត្តិការបរិស្ថាន និងការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់អោយដឹងថា, កិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុប លើកទី៤ ស្តីពី កិច្ចសហប្រតិបត្តិការបរិស្ថាន និងការប្រែប្រួលអាកាសធាតុ បានធ្វើឡើង នៅព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានជួបជាមួយឧត្តមន្រ្តីបរិស្ថានសហភាពអឺរ៉ុប ក្នុងកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុប លើកទី៤ ស្តីពី កិច្ចសហប្រតិបត្តិការបរិស្ថាន ដែលមានសហប្រធានជាឧត្តមមន្ត្រីបរិស្ថានប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុប។ កិច្ចសន្ទនានេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖

 – វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប លើកវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ

 -ការរៀបចំសម្រាប់សន្និសិទ្ធកំពូល ស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៧ និងសន្និសិទ្ធកំពូលរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិ ស្តីពី ជីវៈចម្រុះលើកទី១៥

 -កិច្ចសហប្រតិបត្តិការលើការអភិរក្សធម្មជាតិ និងជីវៈចម្រុះ

 -កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចវិញជុំ

 -កិច្ចសហប្រតិបត្តិការលើទីក្រុងបៃតង

 -កិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ

 -ការរៀបចំកិច្ចសន្ទនាក្រៅផ្លូវការ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន-សហភាពអឺរ៉ុប៕

ដោយ ៖ សិលា


ចែករំលែក៖