ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ចូលរួមសោកស្ដាយចំពោះ ហេតុការណ៍បាញ់សម្លាប់មនុស្សជាង ៣០នាក់ នៅប្រទេសថៃ កាលពីម្សិលមុិញ !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចូលរួមរម្លែកទុក្ខនឹងចូលរួមសោកស្ដាយចំពោះការបាញ់ប្រហារសម្លាប់មនុស្ស ៣៤នាក់នៅមជ្ឈមណ្ឌលថែទាំមួយកន្លែង នៅខេត្តណងប៊ូឡាំភូ ភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ក្នុងជំនួបរដ្ឋមន្រ្តីឧត្តមសិក្សា វិទ្យាសាស្ត្រស្រាវជ្រាវ និងនវានុវត្តន៍ប្រទេសថៃលោក អនេក ឡោថាំម៉ាថាត់ នៅវិមានសន្ដិភាពព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា សូមចូលរួមសំដែងនូវការសោកស្ដាយចំពោះការបាត់បង់នេះ»។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែតុលា ម្សិលមិញ ជនដៃដល់ដែលធ្លាប់ជាអតីតនគរបាលថៃ ឈ្មោះ ផានយ៉ា ការ៉ាប់ អាយុ ៣៤ឆ្នាំ បានចូលទៅកាន់មណ្ឌលថៃទាំងកុមារមួយកន្លែង ក្នុងខេត្តណងប៊ូឡាំងភូ បាញ់រះទៅលើកុមារដែលកំពុងចូលមកទទួលទានអាហារថ្ងៃត្រង់តែម្ដង។

ក្រោយពីបាញ់ប្រហាររួចជនដៃដល់រូបនេះបានធ្វើដំណើរទៅបាញ់សម្លាប់ប្រពន្ធ និងកូន មុននឹងសម្លាប់ខ្លួនឯងតាមក្រោយ។

គេនៅមិនទាន់ដឹងមូលហេតុអ្វីទើបបណ្ដាលឱ្យជនដៃដល់រួបនេះប្រព្រឹតិ្តអំពើសាហាវបែបនេះនោះទេ គ្រាន់តែដឹងថាគឺត្រូវបានដេញចេញពីអង្គភាពកាលពីមួយឆ្នាំ១ ក្រោយពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន និងកំពុងជាប់បណ្ដឹងនៅតុលាការ។ 

ប្រភពខ្លះបានលើកពីប្រវត្តិខ្មាន់កាំភ្លើងជនជាតិថៃនេះថា, 

ប្រវត្តិ​ខ្មាន់កាំភ្លើងដែលបាញ់សម្លាញ់ជីវិតអ្នកគ្រូនិងកុមារជាង៣០នាក់​ អតីតគឺជាប៉ូលីសដែលថ្នាក់លើកដេញចេញពីក្របខ័ណ្ឌ ។ ឃាតករជាប៉ូលីសដែលប្រើថ្នាំញៀន

ពេលស្រវឹងចូលចិត្តយកកាំភ្លើងបាញ់លេង បាញ់ឆ្កែអ្នកភូមិស្លាប់ចោលលេងដោយគ្មានហេតុផល ចិត្តឆេវឆាវ ពេលមេបញ្ជាអោយទៅធ្វើការយាម​ ធនាគារ​ មិនព្រមយាមបែជាទៅដេកក្នុងឡាន ចិត្តរឹងរួសមិនស្តាប់មេ រហូតដល់ថ្នាក់លើស្នើរសុំដកចេញពីក្របខ័ណ្ឌ បណ្តាលអោយខឹងនិងមេបញ្ជាការ បានជក់ថ្នាំញៀនយ៉ាងច្រើនហើយក៏បានចូលមកមណ្ឌលកុមារ ហើយបាញ់រះទៅលើកុមារនឹងកាប់សម្លាប់កុមារ ដែលកំពុងតែគេងពេលថ្ងៃក្រោយពេលញាំបាយរួចព្រមទាំងអ្នកគ្រូ ហើយក៏បានបើកឡានចាកចេញពីមណ្ឌលកុមារ ទៅបើកបុកអ្នកស្រុកតាមផ្លូវហើយចុះមកបាញ់ថែមអោយស្លាប់ជាច្រើននាក់ទៀត រួចក៏បានដុតឡានចោល បន្ទាប់មកខ្មាន់កាំភ្លើងក៏បានដើរចូលផ្ទះរបស់ខ្លួន ហើយបានបាញ់ប្រពន្ធកូនខ្លួនចោល មានអ្នកជិតខាងហៅសួរនាំក៏បានបាញ់អ្នកជិតខាងស្លាប់ថែមម្នាក់ទៀត ទើបបាញ់ខ្លួនឯងងាប់ ដើម្បី​បញ្ចប់ជីវិតខ្លួនឯង ដែលពោរពេញដោយបាតដៃប្រឡាក់ឈាម មហាឃោឃៅព្រៃផ្សៃ យង់ឃ្នង បែបនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖