ខ្សែប្រយុទ្ធ Kylian Mbappe បានឈរនៅលើកំពូលតារាងទស្សនាវដ្ដីForbes សម្រាប់កីឡាករបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេ ដែលជាលើកដំបូងដែលតំណែងនេះធ្លាប់តែកាន់កាប់ដោយ Lionel Messi ឬ Cristiano Ronaldo បានជាប់ចំណាត់ថ្នាក់លេខ១ក្នុងរយៈពេល៩ឆ្នាំ។
ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ខ្សែប្រយុទ្ធក្លិប Paris St-Germain កីឡាករ Mbappe វ័យ២៣ឆ្នាំ នឹងរកបាន១២៨លានដុល្លារ (១១៥.២លានផោន) នៅរដូវកាលនេះ។
Messi ដែលជាមិត្តរួមក្រុមរបស់ PSG របស់ Mbappe ជាប់លេខ២ ក្នុងតម្លៃ១២០លានដុល្លារ (១០៨លានផោន) និងខ្សែប្រយុទ្ធ Manchester United កីឡាករ Ronaldo លេខ៣បាន១០០លានដុល្លារ (៩០លានផោន)។ ចំណែក Neymar និង Mohamed Salah បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥។
ខ្សែប្រយុទ្ធ PSG និងជាជម្រើសជាតិប្រេស៊ីល Neymar នឹងរកបាន៨៧លានដុល្លារ (៧៨.៤លានផោន) ក្នុងឆ្នាំ២០២២-២០២៣ ខណៈដែលខ្សែប្រយុទ្ធ Liverpool កីឡាករ Salah រកបាន៥៣លានដុល្លារ (៤៧.៧លានផោន)។ កីឡាករចុងក្រោយដែលឈរកំពូលតារាងក្រៅពី Ronaldo ឬ Messi គឺអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham កាលពីឆ្នាំ២០១៣។
Mbappe បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៣ឆ្នាំជាមួយ PSG កាលពីខែឧសភា ដែលបានបញ្ចប់ការរំពឹងទុកអំពីការផ្ទេរទៅ Real Madrid នៅរដូវក្តៅ។ ខ្សែប្រយុទ្ធជួយឲ្យបារាំងឈ្នះជើងឯក World Cup រូបនេះបានជួយក្រុមលើកពានចំនួន១១នៅក្លិប រួមទាំងពានរង្វាន់ Ligue 1 ចំនួន៤ចាប់តាំងពីចូលរួមពី Monaco ដំបូងក្នុងលក្ខខណ្ឌខ្ចីជើងក្នុងឆ្នាំ២០១៧។
ខ្សែប្រយុទ្ធ Erling Haaland ដែលបានស៊ុតបញ្ចូលទី១៩គ្រាប់ក្នុង១២ប្រកួតសម្រាប់ Manchester City ចាប់តាំងពីការផ្ទេរនៅរដូវក្តៅរបស់គាត់ពី Borussia Dortmund បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងកំពូល១០នៅលេខ៦។
ខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូវនេះជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Premier League ទាំង៤ក្នុងចំណោមកីឡាករកំពូលទាំង១០រួមជាមួយ Ronaldo, Salah និងមិត្តរួមក្រុម Manchester City កីឡាករ Kevin de Bruyne។ Haaland និង Mbappe គឺជាកីឡាករឆ្នើមដែលស្ថិតក្នុងបញ្ជីកីឡាករកំពូលដែលមានអាយុក្រោម៣០ឆ្នាំ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)