ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១២ តុលាម្សិលមិញនេះ! ចំនួន ១៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២១នាក់

ចែករំលែក៖

  ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ២១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែតុលាម្សិលមិញនេះ​ ។

របាយការណ៍​ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ២១នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១០នាក់ (ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ (ស្រី ១នាក់)​ ,ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ (ស្រី ២នាក់) ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែតុលា រួមមាន៖  

-មេតំហ្វេតាមីន(Ice) ស្មេីនិង​ ២២,៦៣ក្រាម

-មេតំហ្វេតាមីន(Wy) ស្មេីនិង​ ០,២៧ក្រាម

-កេតាមីន(Ke) ស្មេីនិង​ ២,៤២ក្រាម ។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើមាន ១១អង្គភាព បានចូលរួមបង្ក្រាប ដូចខាងក្រោម​នេះ៖

នគរបាល ៖ ១១អង្គភាព 

១ / មន្ទីរ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៧,១៨ក្រាម ។ 

២ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៩,៨៦ក្រាម ។

៣ / បាត់ដំបង ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ។

៤ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣២ក្រាម ។

៥ / កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,២៦ក្រាម ។

៦ / កណ្តាល ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។

៧ / កោះកុង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥០ក្រាម ។

៨ / ក្រចេះ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ។

៩ / រាជធានីភ្នំពេញ ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥១ក្រាម ។

១០ / ព្រះវិហារ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកWy ០,២៧ក្រាម ។

១១ / ត្បូងឃ្មុំ ៖ អនុវត្តន៍ ១ករណី ចាប់ ១នាក់ ៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖