ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតចំនួន៤ផ្ទាំង

ចែករំលែក៖

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៤ផ្ទាំងត្រូវបានរងការខូចខាតបន្ទាប់ពីមានរថយន្តព្រូសមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបើកបរក្នុងល្បឿនលឿនហើយរេចង្កូតបុកពេញទំហឹងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៩​ ខែតុលាឆ្នាំ២០២២ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BF 7186 ត្រូវបានដោះចេញ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតចំនួន៤ផ្ទាំងចំណែករថយន្តរងការខូចខាតយ៉ាងដំណំ​ សំណាងល្អមិនមានអ្នករងរបួសនោះទេ។ 

ក្រោយកើតហេតុម្ចាស់រថយន្តបានចុះពីរថយន្តហើយគេចខ្លួនបាត់ស្រមោលតែម្តងបន្សល់ទុករថយន្ត នៅកន្លែងកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅខាងជំនាញធ្វើការស្ទូចរថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖