ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

ចែករំលែក៖

  ខេត្តកណ្តាល៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងគេហទំព័រ MS (MEAS SORA NEWS, SUNDAY TV ONLINE ) បានចុះផ្សាយថា ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងជល់មាន់ នៅក្នុងកាស៊ីណូ GRAND DRAGON និង GALAXY ខណៈរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេស ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឲ្យបានជ្រាបថា ចំពោះទីតាំង កាស៊ីណូ (ហ្រ្គេនដ្រាហ្គនរីសត) ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល គឺជារបស់ក្រុមហ៊ុន ដាយឡុង ខូលអិលធីឌី ដែលបានអជ្ញាបណ្ណកាស៊ីណូ លេខ ០៣៩ គលក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានសុពលភាព ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ។

ចំណែកទីតាំង កាស៊ីណូ កាឡាក់ស៊ីជ្រៃធំ ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល គឺជារបស់ក្រុមហ៊ុន អេស៊ា អិល.ធី.ភី.អេស ឯ.ក ដែលបានអជ្ញាបណ្ណកាស៊ីណូ លេខ ០៨៥ គលក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានសុពលភាព ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ព្រមទាំងមានប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២២ អ្នកជាប់ពន្ធធំ ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ៕

ដោយ​៖សហការី​


ចែករំលែក៖