ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រុមការងារយេនឌ័រដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា គ្រឿងឧបភោគ បរិភោគ និងភេសជ្ជ:មួយចំនួនរបស់ លោកស្នងការ ប្រគល់ជូនមន្ត្រីនគរបាលជានារីចំនួន០២នាក់ ដែលកំពុងសម្រាកព្យាបាលមានជំងឺ។
១. លោកស្រីអនុសេនីយ៍ឯក វង្ស ស្រីទូច នាយរងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សម្រាលមាតុភាព ទទួលបានការឧបត្ថម្ភ៖
-ថវិកា លោកស្នងការ ចំនួន៥០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល
-ថវិកាលោកអធិការខណ្ឌដង្កោ ២០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
២. លោកស្រីអនុសេនីយ៍ឯក សន សំអាត នាយផ្នែក អត្តសញ្ញាណកម្ម មានជំងឺ ទទួលបានការឧបត្ថម្ភ៖
-ថវិកា លោកស្នងការ ចំនួន៤០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ខែម សុម៉ាលី ចំនួន១០ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល។
ក្នុងឱកាសនោះផងដែរ មន្ត្រីទាំងអស់ក៏បានគោរព និងថ្លែងអំណរអគុណជូនចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីសម្រាលមាតុភាព និងមានជំងឺ មិនថាបុរស ឬ ស្ត្រី លោកតែងយកចិត្តទុកដាក់គ្រប់ពេល ទោះបីជាឯកឧត្តមមិនបានចុះដោយផ្ទាល់ក៏ឯកឧត្តមចាត់ចែងឲ្យក្រុមការងារយេនឌ័រ នាំយកនូវថវិកានិងសម្ភារ:ទៅសួរសុខទុក្ខដោយផ្ទាល់ដល់មន្ត្រីដែលមានជំងឺផងដែរ៕
ដោយ : សហការី