ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋ២ករណីស្វាគមន៍អធិការខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ឯណាទៅភូមិសង្កាត់មានសុវត្តិភាព​ បទល្មេីសចោរឆក់កំពុងកក្រេីនក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមិនបានរយៈពេល១ម៉ោងស្រួលបួលផងមានក្រុមចោរចេញធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេច២ករណីមិនរំខានដល់សមត្ថកិច្ច។ 

ជាក់ស្តែងកាលពីវេលាម៉ោង១០និង២០នាទី​  ថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២២នេះ​ មាន ជនសង្ស័យមួយក្រុម​បានធ្វេីសកម្មភាពឆក់ខ្សែ.កពីស្ត្រីម្នាក់បានសម្រេចនៅមុខរោងចក្រសាន់ស្កាយ​ ស្ថិតក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី​៣ ខណ្ឌពោធិ៍សែនជ័យ​ ។ 

លុះមកដល់វេលាម៉ោង១១និង៣០នាទី​ ថ្ងៃខែដដែលមានជនសង្ស័យ២នាក់ធ្វេីសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីកម្មការិនីរោងចក្រម្នាក់បានសម្រេច​ នៅភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ហេីយព្យាយាមគេចខ្លួនត្រូវបានអ្នករត់ផាស្អាប់បេីកបុកម៉ូតូជនសង្ស័យដួលរត់ចោលម៉ូតូបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា។ 

ពលរដ្ឋបានស្នេីរដល់លោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យមេត្តាពង្រឹងការល្បាតក្នុងមូលដ្ឋាន​ ដេីម្បីអនុវត្តតាមគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព​ ខណៈក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យពោរពេញទៅដោយក្រុមចោរឆក់ឥត ស្បេីយស្ទេីររាល់ថ្ងៃ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖