ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធមិត្តអាមេរិកចង់ចូលជាមួយក្រុមសេដ្ឋកិច្ចបង្កើតឡើងដោយ រុស្ស៊ីនិងចិន

ចែករំលែក៖

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថា Saudi Arabia ចង់ចូលជាមួយសម្ព័ន្ធមិត្តសេដ្ឋកិច្ច BRICS ដឹកនាំដោយរុស្ស៊ីនិងចិន។
សារព័ត៌មាន Sunday Times បានផ្សាយថា ប្រធានាធិបតី អាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថា អារ៉ាប៊ី សាអ៊ូឌីត មានបំណងចូលជាសមាជិកសម្ព័ន្ធមិត្តសេដ្ឋកិច្ច BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ គោលបំណងចូលជាសមាជិក BRICS គឺបន្ទាប់ពីអារ៉ាប៊ី សាអ៊ូឌីត ប្រឈមមុខតានតឹងជាមួយអាមេរិក ក្រោយអង្គការ OPEC+ កាត់បន្ថយការផលិតប្រេងដល់ទៅ២លានបារ៉ែលក្នុងមួយថ្ងៃ។
ក្នុងពេលនេះដែរ រជ្ជទាយាទអារ៉ាប៊ី សាអ៊ូឌីត Mohammed bin Salman បានបង្ហាញពីគោលបំណងក្លាយជាងសមាជិករបស់ BRICS។ ក្រៅពីនេះក៏មានប្រទេសជាច្រើនមានបំណងចូលជាសមាជិកសម្ព័ន្ធនេះដែរ ។
សារព័ត៌មានRT របស់រុស្ស៊ីបានផ្សាយថា នៅក្នុងឆ្នាំ២០២៣ អង្គការ BRICS នឹងពង្រីកកាន់តែធំឡើង ដោយក្រុមប្រទេស BRICS កំពុងតែពិភាក្សាគ្នាដាក់បញ្ចូលប្រទេសអារ៉ាប៊ី សាអ៊ូឌីត តួកគី អេហ្ស៊ីប និង អាល់ហ្សេរី ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ PLO.VN


ចែករំលែក៖