ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាះស់កាលត្រីមាសក្នុងពុទ្ធសីមាវត្ត ប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែក ព្នៅ ដើម្បីប្រមូលបច្ច័យ យកទៅកសាងព្រះវិហារ និងសមិត្ដផលនានា ដែលកំពុងមានការខ្វះខាត ។
អង្គកឋិនដែលផ្តួចផ្តើមឡើងដោយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងអស់លោក លោកស្រី ក្នុងគណៈអភិបាលរាជធានីភ្នំពេញ,មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ,អាជ្ញាធរដែនដីសង្កាត់ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ព្រមទាំងពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ដោយបានជួបជុំគ្នាក្នុងបរិវេណសាលារាជធានីភ្នំពេញនា រសៀលថ្ងៃទី២១ តុលា ២០២២ លុះព្រឹកថ្ងៃទី២២ តុលា២០២២ និងដង្ហែអង្គកឋិនទាន ទៅកាន់វត្ដប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ វិញ្ញាណខន្ធ័បុព្វការីជន មានមាតាបីតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ។
បុណ្យកឋិនទានជាបុណ្យដែលមាន កាលវេលាច្បាស់លាស់មិនមែនចេះតែនឹកឃើញធ្វើបាននោះទេ ក្នុងន័យប្រគេនស្បង់ចិវរដល់ព្រះសង្ឃ រួមទាំងទ័យវត្ថុដែលជាតម្រូវការចាំបាច់សំរាប់ព្រះសង្ឃក្នុងឧិកាសកាន់ព្រះវស្សារយះពេល៣ខែ។តាមពុទ្ធានុញ្ញាតិ ការធ្វើបុណ្យកឋិនទានគឺព្រះសង្ឃដែលទទួលក្រាលគ្រង និងពុទ្ធបរិសទ្ធ័អ្នកផ្តើមធ្វើបុណ្យកឋិនគឺបានអានិសង្ឃ៥យ៉ាងដូចគ្នាគឺ៖ប្រាជ្ញាឆ្លាតវៃ,ពណ៏សម្បុរ ល្អ,ទ្រ ង់ទ្រាយល្អ,ក្លាយជាស្តេចចក្រពត្តិគ្រប់ៗជាតិ និងបានជួបសម្បត្តិ ៤គឺ៖សម្បត្តិមនុស្ស. សម្បត្តិទេវតា,សម្បត្តិព្រហ្ម និងសម្បត្តិព្រះនិពាន្វ តាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ក្នុងមួយវត្តអាចដង្ហែរអង្គ កឋិនទានចូលបានតែម្តងគត់ក្នុងមួយរដូវដែលជាការជួយសម្រួលដល់ ព្រះសង្ឃដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រក្នុងរដូវវស្សាផង ដែរ។
សូមបញ្ជាក់ថា៖ វត្តប្រសិទ្ធីរីម្មារាម ជាវត្តដែលទើបបង្កើត ថ្មីដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវក្នុងការកកសាងទីសេនាសនៈ ក៏ដូចហេដ្ឋារចនាសម្ពន្ធ័ក្នុងវត្តក៏ដូចបណ្តាវត្តនានាក្នុងរាជធានីភ្នំពេញផងដែរ។កឋិនទាន ក៏ជាការជួបជុំពុទ្ធបរិសទ្ធ័ ញាត្តិ មិត្តបងប្អូនបង្កើនសាមគ្គីភាពក្នុងការធ្វើបុណ្យទាន និងជាការរួមចំណែកលើកកំពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿងថែមទៀត។
បច្ច័យដែលប្រមូលបានពី កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធ័មានជាង១៤ម៉ឺនដុល្លាអាមេរិកសំរាប់យកទៅកសាងព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តប្រសិទ្ធីរីម្មារាម នាពេលនេះផងដែរ៕
ដោយ ៖ សំរិត