ព័ត៌មានទាន់ហេតុការណ៍៖

ញត្តិថ្កោលទោសចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញ ញត្តិថ្កោលទោស

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការបំផុតចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា“មិនមានមនសិការជាតិ” និង “ ក្បត់ជាតិ” ។

ការប្រមាថរបស់ ទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ខាងលើចំពោះអង្គ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៍ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា “ក្បត់ជាតិ” គឺជា ការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ និង អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជា ចំពោះប្រជាជាតិខ្មែរទាំងមូល។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅ លើទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ព្រមទាំងបក្សពួកដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែល ប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

យើងខ្ញុំទាំងអស់គ្នា ជាប្រជានុរាស្ត្រខ្មែរគ្រប់រូបសូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រ និងដង្ហែ តាមអង្គ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គជាឥស្សរជនស្នេហាជាតិកំពូល និងជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នា៕

ដោយ : សិលា


ចែករំលែក៖