ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា ចុះបង្ក្រាបឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់​ចំនួន៥នាក់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាបានចុះបង្ក្រាបករណីលេងល្បែងសុីសងខុសច្បាប់ (បៀសន្លឹក) និងបានឃាត់ខ្លួនអ្នកលេងល្បែងចំនួន៥ (ស្រី៤នាក់) កាលពីរសៀលថ្ងៃ២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។

យោងតាមរបាយការណ៍របស់ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួន អ្នកលេងល្បែងស្រីប្រុសចំនួន៥នាក់: -១ឈ្មោះស៊ន ចិន្តា ភេទ ស្រី អាយុ ៤៤ ឆ្នាំរស់នៅភូមិឯកភាព ឃុំថ្មដា -២ឈ្មោះមួយ សារ៉ន ភេទ ស្រី អាយុ ៤២ ឆ្នាំរស់នៅភូមិសង្គមថ្មី ឃុំថ្មដា -៣ឈ្មោះគូ ស្រីម៉ាច ភេទ ស្រី អាយុ ៣៧ ឆ្នាំរស់នៅភូមិកណ្តាល ឃុំថ្មដា -៤ឈ្មោះឃាម ថន ភេទ ស្រី អាយុ ៤៨ ឆ្នាំរស់នៅភូមិកណ្តាល ឃុំថ្មដា-៥ឈ្មោះ ប៉ង ផា (ម្ចាស់ផ្ទះ) ភេទ ប្រុស អាយុ ៤០ ឆ្នាំរស់នៅភូមិសង្គមថ្មី ឃុំថ្មដា។ និងវត្ថុតាំងរួមមាន: បៀចំនួន២ហ៊ូរ ស្មើនឹង១០៤សន្លឹក,ស្បែកជើងចំនួន៤គួរ,កម្រាលភួយពណ៌ខៀវចំនួន១។ 

បច្ចុប្បន្នអ្នកលេងល្បែងទាំង៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា និងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកមេភូមិបានធ្វើការអប់រំ និងហាមឃាត់ពួកគាត់មិនឲ្យប្រព្រឹត្តទៀត។ 

ក្រោយពីការធ្វើការអប់រំចប់សមត្ថកិច្ច បានឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ៕

ដោយ៖ អរុណរះ


ចែករំលែក៖