ភ្នំពេញ ៖ ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី១៩ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី (ម.ប.វ.ម) មានកិត្តិយស សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា យោងលិខិតលេខ ២៨៦១/គម/២២ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ស្តីពីការរៀបចំប្រឡងជ្រើសរើសសិស្សឱ្យចូល រៀនវិជ្ជាជីវៈមេធាវីជំនាន់ទី១៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុញ្ញាតដូចខាងក្រោម៖
១-រៀបចំប្រឡងជ្រើសរើសសិស្សឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី១៩។
២-កំណត់ថ្លៃលក់ពាក្យប្រឡង ៥ ០០០ (ប្រាំពាន់)រៀលក្នុងមួយច្បាប់ និងថ្លៃដាក់ពាក្យប្រឡង ៥០ ០០០ (ប្រាំម៉ឺន)រៀល។
៣-កំណត់កាលបរិច្ឆេទចាប់ផ្ដើមលក់ពាក្យនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ និងកាលបរិច្ឆេទបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
លក្ខខណ្ឌនៃការជ្រើសរើស៖
១-ត្រូវមានសញ្ជាតិខ្មែរ
២-ត្រូវមានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល
៣-មិនដែលធ្លាប់ជាប់ទោសពីបទមជ្ឈិម ឬឧក្រិដ្ឋ ឬទោសជាបទវិន័យ ឬទោសជាបទរដ្ឋបាល ដូចជាការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការដកងារអំពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ។
៤-មិនត្រូវមានក្ស័យធនផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការ
៥-ត្រូវមានសីលធម៌ និងកាយសម្បទាគ្រប់គ្រាន់។
អាស្រ័យហេតុនេះ ប្រសិនបើ លោក លោកស្រី អ្នកនាងកញ្ញា មានបំណងប្រឡងចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី១៩ សូមអញ្ជើញ មកទិញ ឬទាញយកពាក្យសុំដោយឥតគិតថ្លៃនៅលើគេហទំព័រ Facebook របស់ ម.ប.វ.ម និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ បេក្ខជន-បេក្ខនារីត្រូវមកដាក់ពាក្យប្រឡងដោយផ្ទាល់នៅ ម.ប.វ.ម ដែលមានទីតាំងនៅអគារគណៈមេធាវី (ជាន់ទី១) កាច់ជ្រុងផ្លូវ លេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទ លេខ ០១២ ៨៤៦ ៥២៦ ឬ ០៨១ ៩៧ ៤៥៦៧ នៅរៀងរាល់ម៉ោងធ្វើការ ៕
ដោយ : សិលា