ព័ត៌មានទាន់ហេតុការណ៍៖

ករណី “បង្ខាំងមនុស្ស” (កម្មករខ្មែរនៅក្នុងសិប្បកម្មឡឥដ្ឋ) ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៩​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មានករណី “បង្ខាំងមនុស្ស” (កម្មករខ្មែរនៅក្នុងសិប្បកម្មឡឥដ្ឋ) ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍។ 

របាយការណ៍ដដែល​បន្តថា​ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី២៨ ខែតុលាម្សិលមិញនេះ​​ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ភ្លាមនោះ​លោកអនុសេនីយ៍ឯក គង់ សុផាណា បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ស្នងការរង វ៉ា សុធារ៉ា ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

ជាលទ្ធផល​កម្លាំងជំនាញ ដឹកនាំដោយលោកអធិការ បានចុះដល់កន្លែងកើតហេតុ ហើយការសាកសួរជនរងគ្រោះ និងម្ចាស់ឡឥដ្ឋ ក្រោយមកទើបដឹងថាជនរងគ្រោះមានបំណងចង់ឈប់ធ្វើ ការពីសិប្បកម្មឡឥដ្ឋនេះ តែម្ចាស់ទីតាំងមិនព្រមដោយសារជនរងគ្រោះនៅជំពាក់ លុយ ។ 

ក្រោយពីមានការសម្របសម្រួល និងការធានាពីឪពុកម្តាយជនរងគ្រោះ ទើបម្ចាស់ឡឥដ្ឋយល់ព្រមឱ្យពួកគាត់ឈប់ ដោយសន្យាសងប្រាក់ចំនួន ៥.០០០ដុល្លារ(ប្រាំពាន់ដុល្លារ)។ ករណីនេះបានបញ្ចប់នៅម៉ោង ០៩ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ៕

ដោយ​៖សហការី​


ចែករំលែក៖