ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនម្នាក់​ នៅខេត្ត​កំពត

ចែករំលែក៖

  ខេត្តកំពត ៖ មុខសញ្ញាជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន​ម្នាក់​ ត្រូវ​បានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បង្រ្កាប​ និងឃាត់ខ្លួន​ក្នុងបទល្មេីសជាក់ស្តែង​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​អង្គារ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​នៅវេលាម៉ោង​ ៨និង​៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិតព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ។

ជនសង្ស័យមានឈ្មោះ ស៊ុន ចាន់ដេត (ហៅតូយ) ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិចស្រុក បន្ទាយមាស ខេត្តកំពត ។

ប្រភព​ដដែល​បន្តថា​ ដោយមានការយកចិត្តទុក ដាក់ ចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៅទូទាំងខេត្តកំពត​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំងគ្រឿងញៀន​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​បានមុខសញ្ញាគ្រឿងញៀនរូបនេះ​ ព្រម​ទាំង​ចាប់​យកវត្ថុតាងរួមមាន៖ ថ្នាំញៀន០២កញ្ចប់, ទូរស័ព្ទ ដៃ១គ្រឿង និងជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១។ 

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖