ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបង្ក្រាបបទល្មេីលជលផលប្រើឧបករណ៍លូស្បៃមុងនិងចុះសម្រួលផ្នែកវារីវប្បកម្ម

ចែករំលែក៖

    ខេត្តកំពង់ចាម ៖ នៅថ្ងៃអង្គារ ៨កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ចាមមានដូចតទៅ ៖

   ផ្នែករដ្ឋបាលជលផលកំពង់សៀមបានសហការជាមួយអាជ្ញាធរឃុំគៀនជ្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគៀនជ្រៃចុះបង្ក្រាបបទល្មេីលជលផលដែលប្រើឧបករណ៍លូស្បៃមុងបានចំនួន២ករណី និងបំផ្លាញចោលវត្ថុតាងបទល្មេីលជលផលនៅនឹងកន្លែងរួមមាន៖

+ ករណីទី១

– លូស្បៃមុងចំនួន៨មាត់

– របាំងលូស្បៃមុងប្រវែង២៤០ម៉ែត្រ

– បង្កោលចម្រឹងចំនួន១២០ដើម

– ចាក់លែងកូនត្រីចម្រុះទម្ងន់៤០គីឡូក្រាម នៅចំណុចប្រាំងស្តី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ។

+ ករណីទី២

– លូស្បៃមុងចំនួន១២មាត់

– របាំងលូស្បៃមុងប្រវែង៣៦០ម៉ែត្រ

– បង្កោលចម្រឹងចំនួន១៨០ដើម

– ចាក់លែងកូនត្រីចម្រុះទម្ងន់៦០គីឡូក្រាម នៅចំណុចក្បាលទំនប់រមាស់ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម។

   ផ្នែកវារីវប្បកម្មបាន​សម្របសម្រួល​ជា​មួយ​ក្រុមការងារអង្គការយូរីដូ បានចុះទៅសម្ភាសន៍និងប្រមូលពត៌មានអ្នកចិញ្ចឹមត្រីនៅឃុំចំនួន១ គឺនៅភូមិបែកពាង ឃុំជាលា ស្រុកបាធាយមានចំនួន៤គ្រួសារ (ស្រី្តចំនួន១នាក់)៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖