ភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៤រសៀល (ម៉ោងនៅកម្ពុជា) សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ូលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេស អ៊ុយក្រែន។ នេះបេីយោងតាមប្រភពព័ត៍មានពីសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបទទួលបាននៅព្រឹកថ្ងៃពុធទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។
ជាកិច្ចចាប់ផ្តើម លោកប្រធានាធិបតីបានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ បំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត អង្គការសហប្រជាតិ និងជំហរជាក់លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។
សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្ដីសោមនស្សរីករាយដែលបានជួបតាមប្រព័ន្ធទូរស័ព្ទ ជាមួយលោកប្រធានាធិបតី និងបានសម្តែងនូវការសោកស្តាយចំពោះសោកនាដកម្មដែលបាននិង កំពុងកើតឡើងនៅអ៊ុយក្រែន។ សម្តេចតេជោនាយកដ្ឋមន្ត្រីក៏បានសម្តែងក្ដីបារម្ភចំពោះការវាយប្រហារ ថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្ដាលឱ្យមានការបាត់បង់ ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និង ទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិថាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណា កើនឡើងនៅទូទាំងសកលលោក។
សម្តេចតេជោនាយកដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងបានសង្កត់ ធ្ងន់ថា តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងការស្វែងយល់របស់ សម្ដេច ផ្ទាល់បាន បង្ហាញថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ។ សម្តេចតេជោ នាយកដ្ឋមន្ត្រី បញ្ជាក់ថាកម្ពុជាផ្ដល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី សង្ឃឹមថាភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំរកដំដោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបញ្ឈប់សង្គ្រាទីនៅអ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាពបូរណភាពទឹកដីនិងការអភិវឌ្ឍន៍។
ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយកដ្ឋមន្ត្រី បានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាម នៅអ៊ុយក្រែន កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ ការប្រើប្រាស់កម្លាំងលើ អធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយក ទឹកដីពីប្រទេសដទៃឡើយ។
សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្ដុះបណ្តាលដល់អ្នកដោះមីន របស់អ៊ុយក្រែនតាមពេលវេលាសមស្រប។
ពាក់ពន្ធ័និងទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណអ៊ុយក្រែនដែលបាន ជួយគាំទ្រ និងឧបត្ថម្ភទទួលយកនិស្សិតកម្ពុជាក្នុងកំឡុងទស្សវត្សរ៍៨០ ។ សម្តេចតេជោនាយកដ្ឋមន្តី ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ។
ពាក់ពន្ធ័និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្តេចតេជោនាយកដ្ឋមន្ត្រី បានស្នើឱ្យប្រទេស ទាំងពីរតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។
លោកប្រធានាធិបតី ហ្ស៊ូលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមាន បំណងផ្តល់ជំនួយខាងដោះមីននេះ។ លោកប្រធានាធិបតី បានឯកភាពចំពោះការតែងតាំង ឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។ ឯកឧត្ដមប្រធានាធិបតី ហ្ស៊ូលឡិនស្គី ក៏បានអញ្ជើញ សម្តេចតេជោនាយកដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប។
ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន ឯកឧត្តមប្រធានាធិបតី ហ្ស៊ូលឡិនស្គី បានកត់សម្គាល់ដោយការពេញ ចិត្តនិងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីថ្លែងការណ៍ទាំងបីរបស់អាស៊ាន គាំទ ដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញ មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ។ ឯកឧត្តមប្រធានាធិបតី បានស្នើសុំ ថ្លែងសន្ទកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការ ចូលជាដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ។
ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយ ប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូ សន្ទនាតាមវិស័យរបស់អាស៊ាននេះ។ នៅចុងបញ្ចប់កិច្ចសន្ទនា សម្តេចតេជោនាយកដ្ឋមន្ត្រី បានទទួលយកសេចក្ដីអញ្ជើ ទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលវេលាសមស្រប។
ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណ សម្ដេចតេជោនាយកដ្ឋមន្ត្រី ចំពោះជំនួប ហើយក៏បាន សម្តែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕
ដោយ៖ស តារា