ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្រ្តី គន់ គីម ទទួលអំណោយអាវពោងចំនួន១៥០០អាវ ពីសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន ជាតំណាង

ចែករំលែក៖

ភ្នំពេញ ៖ ទីស្នាក់ការកណ្តាលមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២  លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  បានអញ្ជើញទទួលអំណោយអាវពោងចំនួន១៥០០អាវ ពីសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន ជាតំណាង។

ក្នុងឱកាសនោះដែរ លោក ទេស​រដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតី ចែករំលែករបស់លោកព្រឹទ្ធាចារ្យ និងសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក។

សូមរម្លឹកផងដែរ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និង នាយឧត្តមសេនីយ៍ ឥត សារ៉ាត់  អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចំរុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​គ្រ​ប់គ្រង​គ្រោះ​មហន្តរាយ​របស់​ក្រសួង​ការ​ពារ​ជាតិ​ បានអញ្ជើញជាអធិបតី ក្នុងពិធី អបអរសាទរ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២២ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ក្រោមមូលបទ “រួមគ្នា ដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ” ។ ពិធីនេះដែរក៏មានការចូលរួមពីតំណាងមន្ត្រីជាន់ខ្ពស់ក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អង្គការដៃគូជាតិ អន្តរជាតិ និង​ស្ថាប័នឯកជនផងដែរ។ 

ពិធីនេះប្រារព្ធធ្វើនៅ សាល​មហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ៕


ដោយ ៖ សិលា


ចែករំលែក៖