ភ្នំពេញ ៖ ព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៣៨១ នាក់ (ស្រី ៣០ នាក់) ។ នេះជាការបញ្ជាក់ពី លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្ត, សូមជម្រាបជូនថា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៣៨១ នាក់ (ស្រី ៣០ នាក់) ដែលក្នុងនោះរួមមាន៖
-បន្ថយទោស ៣ ខែ ដល់ទណ្ឌិតចំនួន ២៦៨ នាក់ (ស្រី ២១ នាក់)
-បន្ថយទោស ៦ ខែ ដល់ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ០៨ នាក់)
-បន្ថយទោស ៩ ខែ ដល់ទណ្ឌិតចំនួន ២៦ នាក់ (ស្រី ០០ នាក់)
-បន្ថយទោស ១២ ខែ ដល់ទណ្ឌិតចំនួន ០៥ នាក់ ( ០០ នាក់)
-.ស្នើសុំលើកលែងទោស ចំនួន ០១ នាក់ ( ស្រី ០១ នាក់) ៕
ដោយ : សិលា