ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ត្រៀមបញ្ជូនខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ បន្ទាប់ពីឃាត់ខ្លួននិងសាកសួរបញ្ចប់នីតិវិធី។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ជនសង្ស័យឈ្មោះ រុន ភារាក់ ភេទប្រុស ឆ្នាំកំណេីត ២០០០ ជនជាតិខ្មែរ មុខរបរ ដឹកបន្លែ ទីលំនៅបច្ចុប្បន្នក្រុម១១ ភូមិ០១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីតភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការខាងលេីនេះដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែវិច្ឆិកាថ្មីៗនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីគ្រឿងញៀនស្ថិតនៅក្រុម១១ ភូមិ០១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកវត្ថុតាងរួមមាន៖
-ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ០៥កញ្ចប់
-ទូរសព្ទ័ ០១គ្រឿង
-ថង់សម្រាប់វិចខ្ចប់ មួយចំនួន
-ម៉ូតូ ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖សហការី