ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ បាននាំយកថវិកាឧបត្ថម្ភជូនក្រុមគ្រួសារ នៃសពលោកវរសេនីយ៍ទោ ជា សុភាព ឋានៈនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត​ ៖​ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់លោកឧត្ដមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកវរសេនីយ៍ឯក ជឹម ភិរម្យ នាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ ដឹកនាំមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈជូនសពលោកវរសេនីយ៍ទោ ជា សុភាព ឋានៈនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលបានទទួលមរណៈភាព ដោយរោគាពាធ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៤:០០នាទី ។

ក្នុងឱកាសនោះដែរ ក្រុមការងារបាននាំយកថវិការចំនួន ១៥.០០០.០០០៛(ដប់ប្រាំលានរៀលគត់ )ដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារនៃសពលោកវរសេនីយ៍ទោ ជា សុភាព ក្នុងនោះ​ ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់) ,​ ថវិកាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៤.០០០.០០០៛ (បួនលានរៀលគត់) ,​ថវិកានាយកដ្ឋានច្រកទ្វារទី១ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចំនួន ៥.០០០.០០០៛(ប្រាំលានរៀលគត់) ៕

ដោយ : សហការី


ចែករំលែក៖