ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំសម្រេចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ក្នុងការបោះឆ្នោតខាងមុខ

ចែករំលែក៖

នៅលើគេហទំព័រ Axios បានផ្សាយថា អតីតប្រធានាធិបតីត្រាំ នឹងប្រកាសជាផ្លូវការពីការចូលរួមប្រកួតប្រជែងតំណែងប្រធាធិបតីនៅថ្ងៃទី១៤ខែវិច្ឆិកាខាងមុខ ។
នៅក្នុងការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិនៅរដ្ឋ Iowa នាថ្ងៃទី៤ខែវិច្ឆិកា អតីតប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសថា ដើម្បីឱ្យប្រទេសជាតិទទួលបានជោគជ័យ សុវត្ថិភាព ចីរភាព លោកនឹងបន្តឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីម្តងទៀត។
ព័ត៌មានស្តីពីលោកត្រាំបន្តឈរឈ្មោះបោះឆ្នោតប្រធានាធិបតី គឺក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ ការបោះឆ្នោតពាក់កណ្តាលអាណត្តិមកដល់ ។ ការបោះឆ្នោតនេះត្រូវបានគេព្យាករថា អាចនឹងមានការផ្លាស់ប្តូរអំណាចនៅអាមេរិក រយៈពេល២ឆ្នាំខាងមុខ ។ ការបោះឆ្នោតសភាលើកទី១១៨ និងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋ និងថ្នាក់ដឹកនាំនៅក្នុងតំបន់។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវបានគេចាត់ទុកថាជាការស្ទង់មតិពលរដ្ឋសម្រាប់ការដឹកនាំប្រទេសរបស់រដ្ឋាភិបាល របស់ប្រធានាធិបតីបៃឌិន ក៏ដូចជាគណបក្សប្រជាធិបតេយ្យ ក្នុងរយៈពេល២ឆ្នាំកន្លងមក។
តាមការស្ទង់មតិរបស់ Langer Research Associates បានបង្ហាញឱ្យឃើញថា សមាជិក គណបក្សសាធារណរដ្ឋ ៤៧% បានគាំទ្រលោកត្រាំឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី និងប្រឆាំងតែ ៤៦% សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ៕

ដោយ៖ ធីរីណា(រូប​ថត​ :​ TTXVN -VNA)


ចែករំលែក៖