ខេត្តប៉ៃលិន ៖ សមត្តកិច្ចនគរបាលមូលដ្ឋានប៉ុស្ថិ៍ឃុំស្ទឹងត្រង់បានឱ្យដឹងថា នៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន) ចំនួន១លើក នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សពឈ្មោះ គួង ម៉ៅ ភេទប្រុស អាយុ ៧៨ឆ្នាំ រស់នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមសមត្តកិច្ចមូលដ្ឋានបាន សាកសួរការបំភ្លឺពីសាច់ញាតិរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះតែងតែផឹកស្រាថ្នាំជាប្រចាំហើយមានសតិមិននឹងន ដោយបានយកកាំបិតមកអារកខ្លួនឯង តែមិនបានសម្រេច ព្រោះកូនចៅបានឃើញជួយទាន់។ ក្រោយមកទៀត ជនរងគ្រោះ បានរត់ទៅដេកក្នុងព្រៃបាត់ក៏មានដែរ។
បច្ចុប្បន្ន សពខាងលើកំពុងរង់ចាំខាងកម្លាំងជំនាញធ្វើកោសល្យវិច័យ ៕
ដោយ៖ ស សារ៉េត