ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូន លោកនាយករដ្ឋមន្ត្រីវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាវេលាថ្ងៃត្រង់ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលរៀបចំពិធីជប់លៀងជាកិត្តិយសជូន លោក ផាម មិញជិញ

(Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ។ 

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាម នាពេលនេះ ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ដែលនឹងធ្វើឱ្យទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖