ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានអង្គភាពតម្រួតបទបញ្ជា ប្រមូលកម្លាំងប្រជុំជួរផ្សព្វផ្សាយផែនការ ការពារ និងប្រចាំការត្រៀមអន្តរាគមន៍ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដឹកនាំរបស់ លោក នាយឧត្តមសេនីយ៍ សន្តិបបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រមូលកម្លាំងប្រជុំជួរដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងប្រចាំការត្រៀមអន្តរាគមន៍សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​គរបាលជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

នាឱកាសនោះ​ លោកឧត្តមសេនីយ៍ឯក សែម សុតាន់ បានលើកឡើងថា កងកម្លាំងអង្គភាពតម្រួតបទបញ្ជា បានត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម ក៏បានណែនាំកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងត្រូវប្រមូលផ្តុំ ១០០% ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំឱ្យបានម៉ឺងម៉ាត់ធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់។ 

ប្រធានអង្គភាព​ បានបន្ថែមថា​ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ជាពិសេសកងកម្លាំងទាំងអស់ត្រូវ គោរពបទបញ្ជា វិន័យ និងស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ៕

ដោយ​៖ សហការី​


ចែករំលែក៖