ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំង ដែលត្រៀមរួចជាស្រេចនៅតាមគ្រប់គោលដៅ តាមផែនការ ដេីម្បីត្រៀមការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីកិច្ចប្រជុំកំពូលអាស៊ានលេីកទី ៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ។
សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ បានអញ្ជេីញដឹកនាំប្រជុំស្តីពីការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីកិច្ចប្រជុំកំពុលអាស៊ាន លេីកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យ លោកអធិការ និងប្រធានគោលដៅទីបញ្ជាការស្រាលទាំងអស់ ។
គួរបញ្ជាក់ផងដែរថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ ត្រូវយកចិត្តទុកដាក់ខ្ពស់ កម្លាំងត្រូវបានប្រមូលផ្តុំ ១០០% ដេីម្បីអនុវត្តការងារឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំអាស៊ាន ជាពិសេសកម្លាំងផ្នែកចរាចរណ៍ត្រូវតែ ជួយ សម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ រួមនិងការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ៕
ដោយ៖ ស តារា