ព័ត៌មានទាន់ហេតុការណ៍៖

កងការពារព្រំដែនគោកលេខ ៤០២ បន្តចាត់កម្លាំងល្បាតសហការតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ព​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅរសៀល​ថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ​ ភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក។ 

 លោកវរសេនីយ៍ឯក ឃួន ភិរុណ​ ការ​ដើរ​ល្បាតនេះបានធ្វេីឡេីងជារៀងរាល់ថ្ងៃ​ ​ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់  ក្រុងសំរោង ខេត្តឧត្តរមានជ័យ។​ ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។

ជាមួយគ្នានោះ​ មេបញ្ជាការ​ ក៏បានកោតសរសើរដល់កងកម្លាំងប្រចាំការដែលបានយកចិត្តទុកដាក់ដើរល្បាតទាំងយប់ទាំងថ្ងៃដែលបទបញ្ជាថ្នាក់លើដាក់ជូន។ និងបានផ្ដាំផ្ញើរសួរសុខទុក្ខ និង ជូនពរដល់បងប្អូនកងកម្លាំងទាំងអស់មានសុខភាពល្អ​ និងកាប់ឆ្ការព្រៃធ្វើផ្លូវដើម្បីងាយស្រួលក្នុងការដើរល្បាត បន្ថែមពីនោះក៏បាញ់ថ្នាំស្មៅសំអាតជុំវិញកន្លែងស្នាក់នៅផងដែរ ៕

ដោយ​៖ សហការី​


ចែករំលែក៖