ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)សូមស្វាគមន៍ការយាង និងអញ្ជើញមកដល់របស់ប្រមុខរដ្ឋ/រដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន ។
ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ (Opening Ceremony of the 40th and 41st ASEAN Summits)បានប្រព្រឹត្តិឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ដោយមានការយាង អញ្ជើញចូលរួមពីមេដឹកនាំកំពូល របស់អាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ ស្ថិតក្រោមប្រធានបទ “ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា” ដែលនឹងផ្តោតលើរបៀបវាវៈធំៗមួយចំនួន រួមមាន ការដាក់ពាក្យជាសមាជិកអាស៊ាន របស់ ទីម័រខាងកើត ការស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈម ទាំងក្នុងតំបន់ និង ក្រៅតំបន់ និងការស្វែងរកដំណោះស្រាយបន្ថែមឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩ ផងដែរ ៕
ដោយ : សិលា