ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ច័ន្ទតុលា បានដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី

ចែករំលែក៖

ភ្នំពេញ ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី រួមមាន សមាជិក-សមាជិកាក្រុមប្រឹក្សានៃគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញចូលរួមសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ។ 

សូមបញ្ជាក់ថា, នាថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី រួមមាន សមាជិក-សមាជិកាក្រុមប្រឹក្សានៃគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញចូលរួមសន្និសីទឡអេស៊ាប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-២១ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

សូមបញ្ជាក់ទៀតថា , ឡអេស៊ា(LAWASIA) គឺជាសមាគមន៍គណៈមេធាវីនៃប្រទេសតំបន់ អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស។ 

លោកប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានជំនួបទ្វេភាគីជាមួយប្រធានឡអេស៊ា(LAWASIA) ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការងារ រវាងស្ថាប័នទាំងពីរផងដែរ ៕

ដោយ : សិលា


ចែករំលែក៖