ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ​​ ចេញព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្ត​ឧត្តរមានជ័យ​,​សៀមរាប​ និងខេត្ត​ត្បូងឃ្មុំ​នៅដដែល សម្រាប់អាណត្តិទី២នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត ខេមរាជនា សក្ខីហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី​ បានចេញព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្ត ចំនួន ០៣រូប សម្រាប់អាណត្តិទី២​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ដែល​អង្គភាព​យេីង​ទេីប​ទទួល​បាន​ នៅព្រឹកថ្ងៃអាទិត្យ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

យោង​តាម​ព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្ត ចំនួន ០៣រូប សម្រាប់អាណត្តិទី២​នេះ​ មានដូចខាងក្រោម​៖

មាត្រា ១ តែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែលចំនួន០៣រូប ៖ 

១,​ ឯកឧត្តម ប៉ែន កុសល្យ​ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ។ 

២,​ ឯកឧត្តម ទៀ សីហា​ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ 

៣,​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ​ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ។

មាត្រា ២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ដោយ​៖សហការី​


ចែករំលែក៖