ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន បានបើកវគ្គបំប៉នជំនាញផ្នែកផាត់មុខ ដល់លោកគ្រូអ្នកគ្រូ ក្នុងមជ្ឈមណ្ឌលផ្ទាល់របស់ខ្លួន រយៈពេល៣ថ្ងៃជាប់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន ដែលមានសមត្ថភាពនៃការផាត់មុខ ដ៏ស្រស់ស្អាត ឈានមុខ ដ៏ពេញនិយមបំផុត ចំពោះសុភាពនារី គ្រប់វ័យ បានបើកវគ្គបំប៉នជំនាញផ្នែកផាត់មុខ ដល់លោកគ្រូអ្នកគ្រូ ក្នុងមជ្ឈមណ្ឌលផ្ទាល់របស់ខ្លួន រយៈពេល៣ថ្ងៃជាប់គ្នា ។ 

សូមបញ្ជាក់ថា, កម្មវីធី សិក្ខាសាលា បំប៉នជំនាញផ្នែកផាត់មុខ បានប្រារព្ធធ្វើកាលពីថ្ងៃទី ១៥-១៦-១៧  ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញ អធិបតី ដោយលោក ម៉ៅ មីន ជា នាយក ក្រុមហ៊ុនស្នាដៃនារីសាឡនត្រេឌីង ឯ ក និងចូលរួមពី លោក លាស់ សាលីម ជានាយកប្រតិបត្តិក្រុមហ៊ុនស្នាដៃនារីសាឡនត្រេឌីង ឯ ក , លោក មិន ប៊ុនធឿន អនុប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ (អញ្ជើញក្នុងនាមជាប្រធានប្រតិភូកម្ម), លោក អ៊ុកសំបូររ័ត្ន អនុប្រធាន ការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ , 

លោក សោម រស់ មន្ត្រីការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ(លោកទាំងបី អញ្ចើញមកពីមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា រាជធានីភ្នំពេញ )និងលោកស្រី ហង់ វុត្ថា ជាអគ្គនាយិការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន ស្ថិតមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន (ផ្លូវជាតិលេខ៣) ផ្លូវលំ, ភូមិត្រាំដោក, សង្កាត់ ពងទឹក, ខណ្ឌដង្កោ, រាជធានីភ្នំពេញ ។ 

លោកស្រី ហង់ វុត្ថា ជាអគ្គនាយិការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន បានបញ្ជាក់អោយមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ថា, មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន របស់លោកស្រី  បានបើកវគ្គបំប៉នជំនាញផ្នែកផាត់មុខ ជាបទពិសោធន៍ ជំនាញ ភាពទាន់សម័យដល់លោកគ្រូអ្នកគ្រូ ក្នុងមជ្ឈមណ្ឌលផ្ទាល់របស់ខ្លួន ដើម្បីពង្រឹងសមត្ថភាព របស់លោកគ្រូអ្នកគ្រូ នៃមជ្ឍមណ្ឌលរបស់លោកស្រី ផ្ទាល់ ក្នុងគោលបំណងរបស់លោកស្រីគឺធ្វើដើម្បីចែករំលែកជំនាញ វិជ្ជាជីវៈទៅដល់ សាឡនដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានចំណេះដឹង ចំណេះជំនាញផ្នែកផាត់មុខ ដ៏ប៉ិនប្រសព្វ ជាមធ្យោបាយដ៏ល្អក្នុងការយកជំនាញនេះ អាចរកចំណូលបន្ថែម ជាទិនបង្កើតភាពរីកចំរើន កាត់បន្ថយភាពក្រីក្រ។ 

លោកស្រី ហង់ វុត្ថា ជាអគ្គនាយិការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន បានថ្លែងបន្តថា, 

 កម្មវីធីដែលចាប់ផ្តើមនៅថ្ងៃទី១៥  គឺជាថ្ងៃទី១ នៃសកម្មភាព ការបង្រៀនរបស់លោកស្រី គឺបង្រៀនឲ្យផាត់មុខនៅលើក្រដាស ក្នុងគោលបំណងចម្បង ចង់អោយបានស្គាល់ពីទម្រង់មុខទាំង ៦ ប្រភេទ ដែលឈានទៅដល់ការផាត់មុខ អាចធ្វើបានល្អឥតខ្ចោះ តាមតម្រូវការ សម្រាប់សុភាពនារី គ្រប់វ័យ ដែលជាអតិថិជនរបស់យើង ពេញចិត្តបំផុត។ 

លោកស្រីបន្តថា, សម្រាប់ថ្ងៃទី១៦ ជាថ្ងៃទី២ នៃការបង្រៀនគឺផាត់មុខលើស្បែកសក់និម្មិត លើទម្រង់មុខទាំង ៧ប្រភេទ។ 

ដោយឡែកថ្ងៃទី១៧ ជាថ្ងៃទី៣ គឺជាថ្ងៃប្រលងប្រជែងសមត្ថភាពនៃការផាត់មុខ អោយបានស្រស់ស្អាតដើម្បីយកជ័យលាភីលេខ៥,  លេខ៤, លេខ៣, លេខ២, និងលេខ ១។ 

លោកស្រី ហង់ វុត្ថា ជាអគ្គនាយិការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន មានប្រសាសន៍ទៀតថា, ក្រោយពីបង្រៀនបានពីរថ្ងៃ សម្រាប់គ្រូនៃមជ្ឈមណ្ឌលផ្ទាល់របស់ខ្លួន លោកស្រីបានធ្វើតេស្តសមត្ថភាពដោយការប្រកួតប្រជែងយកជ័យលាភី ដើម្បីផ្ដល់ តម្លៃលើការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ស្ដាប់រួមទាំងយកចិត្តទុកដាក់ធ្វើរបស់គ្រូនៃមជ្ឈមណ្ឌលផ្ទាល់របស់ខ្លួន អោយបានជោគជ័យ ខណះយើងត្រូវមានការ កែលំអរ ស្វែងរកនូវអ្វីដែលថ្មី ស្ធាត ពេញនិយម អោយសមនិងសុភាពនារីចង់បាន នាសម័យទំនើប ស៊ីវិល័យនេះ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖